អំពីប្រភេទគណនី Khmereasyshop.com បែងចែកឋានៈគណនីជាបីផ្សេងគ្នា គឺ៖ ១. User (អ្នកប្រើប្រាស់) ៖ សំដៅដល់អ្នកចុះឈ្មោះតាមវេបសាយ Khmereasyshop.com ដោយខ្លួនឯង ដោយមិនគិតថ្លៃ តាមរយៈប៊ូតុង «Register» នៅផ្នែកខាងស្តាំដៃនៃទំព័រមុខ។ គណនី user នេះមានសិទ្ធិដាក់លក់ផលិតផល និងទិញទំនិញបានធម្មតា ប៉ុន្តែពុំទទួលបានប្រាក់រង្វាន់ណាមួយឡើយ។ ២. Member (សមាជិក) ៖ សំដៅដល់គណនីដែលចុះបន្តពីសមាជិកមុន(upline) ជាលក្ខណៈបណ្តាញ ដោយបង់ថ្លៃសមាជិកភាពតែម្តងគត់។ មុខងារទី២នេះ អាចរកចំណូលពីការបញ្ចូលកាតទូរស័ព្ទ ការទិញទំនិញ និងការណែនាំដៃគូ។ ៣. Merchant (អ្នកជំនួញ) ៖ សំដៅអ្នកដែលមានគណនីប្រភេទទី២រួចហើយ ហើយមានបំណងចង់បង្កើតហាងលក់ ផលិតផលរបស់ខ្លួនដាច់ដោយឡែកនៅក្នុងវេបសាយ Khmereasyshop.com។…
Khmereasy’s Account Description
