កម្មវិធីសប្បុរសធម៌លើកទី២

កម្មវិធីសប្បុរសធម៌លើកទី២

កាលពីព្រឹកថ្ងៃ​ អាទិត្យ​ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២០៦២ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូ​ ឆ្នាំ ២០១៩ សេវាបង្រៀនតាមផ្ទះខ្មែរអ៊ីហ្ស៊ីបានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  រួមនឹងសប្បុរសជន ចុះទៅចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា​ភូមិថ្មីខ្មែរ ដែលស្ថិតនៅភូមិ ភូមិថ្មីខ្មែរ ឃុំ ត្បែងខ្ពស់ ស្រុក សាមាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។​ ក្នុងកម្មវិធីនោះមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាភូមិថ្មីខ្មែរ សរុបចំនួន១៧៥នាក់។ សិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅសរសេរ ៥ ក្បាល, ​ប៊ិក១ដើម,  ខ្មៅដៃ១ដើម, ជ័រលុប១, បំពង់ដាក់ទឹក១, អាហារសម្រន់ រួមនឹងថវិកាមួយចំនួនផងដែរ។ ចំណែកលោកគ្រូចំនួនពីរនាក់ក៏ទទួលបានកញ្ចប់អនុស្សាវរីយ៍ពីកម្មវិធីផងដែរ។ សូមបញ្ជាក់ថា ការចែករំលែកធនធានបន្តិចបន្តួចទៅដល់កុមារក្រីក្រគឺជាប្រពៃណីដ៏ល្អមួយរបស់ប្រជាជនកម្ពុជាដែលមាន តាំងពីយូរលង់ណាស់មកហើយ។ ពួកយើងចង់ស្នាមញញឹមនៃកុមារកម្ពុជា ជាពិសេសកុមារនៅតាមទីជនបទមានសម្ភារៈសិក្សា មានសម្លៀកបំពាក់ សមរម្យទៅសាលារៀនដូចៗគ្នា។

Share Button